ខេត្តស្វាយរៀង៖
នាព្រឹកថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹង ថ្ងៃទី២៧ ខែមករា
ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង
បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៧ សហវ.សរ.អថ
ស្ដីពីការអនុវត្តច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥
របស់រដ្ឋបាលថ្នាក់ជាតិ ក្រោមអធិបតីភាពលោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង
និងលោក អ៊ីវ ប៊ុណ្ណារិទ្ធ មន្រ្តីការិយាល័យថវិកានីយ៍កម្មនៃក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ វត្តមានចូលរួមមាន មន្រ្តីនាយកដ្ឋានថវិកានីយ៍កម្មនៃក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ , លោកស្រី អនុប្រធានមន្ទីរ
និងលោកប្រធានការិយាល័យ ព្រមទាំងមន្រ្តីការិយាល័យថវិកាមន្ទីរជំនាញ ,លោកអនុប្រធានរតនាគារខេត្ត ព្រមទាំងមន្រ្តី ,លោក-លោកស្រី
ជាអនុប្រធានមន្ទីរទទួលបន្ទុកការងារគណនេយ្យ និងគណនេយ្យករនៃសាកលវិទ្យាល័យស្វាយរៀង
និងគណនេយ្យករមន្ទីរជំនាញនានាក្នុងខេត្ត ។